ការពិពណ៌នាទូទៅ

សិរិនឌីប ម៉ាយក្រូអ៊ិនសួរេន ម.ក បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២០ និងជាបុត្រសម្ព័ន្ធរបស់ LOLC Group ដែលជាក្រុមហ៊ុនអាជីវកម្មឈានមុខគេមួយរបស់ប្រទេសស្រីលង្កា។ យើងបានទទួលអាជ្ញាប័ណ្ណពីនិយ័តករធានារ៉ាប់រងកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេចក្នុងការក្លាយជាក្រុមហ៊ុនដ៏លេចធ្លោ រឹងមាំនៅក្នុងវិស័យធានារ៉ាប់រងខ្នាតតូចនៅកម្ពុជា។ ក្រុមហ៊ុនបាននឹងកំពុងទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីដៃគូអន្តរជាតិ និងមូលដ្ឋានហិរញ្ញវត្ថុដ៏ល្អរបស់ក្រុមហ៊ុនមេរបស់យើង។

LOLC Group គឺជាកេរដំណែលនៃភាពស្វាហាប់ ចក្ខុវិស័យ និងភាពរហ័សរហួន លក្ខណៈសម្បត្តិដែលបានមើលឃើញថាយើងខិតខំ បង្កើត និងបំពេញឱកាសជាច្រើនក្នុងទេសភាពជាតិ ដើម្បីក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលទទួលបានជោគជ័យ និងគួរឱ្យគោរពបំផុតរបស់ប្រទេសស្រីលង្កា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានឃើញការវិវត្តន៍យ៉ាងឆាប់រហ័សនៃ LOLC Group ពីក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេ ទៅជាស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារធំជាងគេ ក្លាយជាក្រុមហ៊ុនធំជាងគេនិងចម្រុះបំផុតមួយនៅក្នុងប្រទេសស្រីលង្កា។