ការទាមទារសំណង

នីតិវិធីទូទាត់ប្រាក់សំណង

ជំហានទី ១ ៖ អ្នកទាមទារសំណង ទំនាក់ទំនងមកកាន់ សិរិនឌីប ករណីមានសំណងកើតឡើង តាមរយៈលេខទូរសព្ទ ០៨៨ ៩៨៨ ១៨៨១ រួចចុចលេខ ៣។
ជំហានទី ២ ៖ អ្នកទាមទារសំណងត្រូវដាក់សំណើទាមទារសំណងទៅកាន់សិរិនឌីបតាមរយៈមធ្យោបាយផ្សេងៗដែលបានណែនាំកំណត់ដោយក្រុមហ៊ុន។ សិរិនឌីប នឹងធ្វើការត្រួតពិនិត្យឯកសារទាំងអស់ ព្រមទាំងបើកការស៊ើបអង្កេតក្នុងករណីចាំបាច់។
ជំហានទី ៣ ៖ អ្នកទទួលផលនឹងត្រូវបានទំនាក់ទំនង អំពីការសម្រេចចិត្តរបស់ក្រុមហ៊ុន ជាលាយលក្ខណ៍អក្សរក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនធានារ៉ាប់រងបានទទួលការស្នើសុំទាមទារ  សំណងធានារ៉ាប់រង និងឯកសារតម្រូវគ្រប់គ្រាន់។ សិរិនឌីប នឹងទូទាត់សំណងទៅឱ្យអ្នកទទួលផល ប្រសិនបើការទាមទារសំណងត្រូវបានអនុម័ត។ ការផ្តល់សំណងនេះ គឺជាទីបញ្ចប់នៃកិច្ចសន្យាធានារ៉ាប់រង។

 

នីតិវិធីនៃការផ្តល់ព័ត៌មាន

មុនពេលទូទាត់សំណងដែលស្របតាម បណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុនតម្រូវឲ្យមានការផ្តល់ឯកសារដូចខាងក្រោម ៖

  • សំណើទាមទារសំណងរបស់ សិរិនឌីប ដែលបានបំពេញដោយអ្នកទាមទារសំណងផ្ទាល់ ឬជួយសម្រួលដោយភ្នាក់ងារធានារ៉ាប់រង និងមានស្នាមមេដៃស្តាំរបស់អ្នកទាមទារសំណង
  • វិញ្ញាបនបត្រធានារ៉ាប់រង
  • អត្តសញ្ញាណប័ណ្ណ (ទាំងម្ចាស់បណ្ណសន្យារ៉ាប់រង និងអ្នកទាមទារ) និងសៀវភៅគ្រួសារ
  • សំបុត្រមរណភាពដែលចេញដោយអាជ្ញាធរឃុំ/ សង្កាត់ និងលិខិតបញ្ជាក់អំពីមូលហេតុនៃមរណភាពដែលចេញដោយអាជ្ញាធរភូមិ និងឃុំ/សង្កាត់ ឬមន្ទីរពេទ្យ ឬកំណត់ហេតុដែលចេញដោយប៉ូលីស ឬ លិខិតបញ្ជាក់អំពីពិការភាពទាំងស្រុងជាអចិន្រ្តៃយ៍ចេញដោយមន្ទីរពេទ្យច្បាប់ដើម។