សិរិនឌីបរក្សា

ផលិតផល “សិរិនឌីប រក្សា” គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ដែលបង្កើតឡើងដើម្បីធានាក្នុងព្រឹត្តិការណ៍ដែលម្ចាស់បណ្ណសន្យារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុងជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ ឬ ដោយសារជំងឺ។

ប្រភេទនៃការធានា ធានា ឯកត្តជន និងធានាជាក្រុម (អប្បរមា ០៥ (ប្រាំ)នាក់)
បុគ្គលដែលជាកម្មវត្ថុនៃការធានា រូបវ័ន្តបុគ្គល និងបុគ្គលស្ថិតនៅក្រោមបណ្ណសន្យារ៉ាប់រងជាក្រុម
អ្នកទទួលផល ម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គលដែលត្រូវបានតែងតាំងដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកស្នងមរតក
អាយុម្ចាស់បណ្ណសន្យារ៉ាប់រង យ៉ាងតិច១៨ (ដប់ប្រាំបី)ឆ្នាំ ឬ អនីតិជនដែលទទួលអត្តាធីនភាព
ទឹកប្រាក់ត្រូវបានធានារ៉ាប់រង
  • អតិបរមា ២០.០០០.០០០ រៀល (ម្ភៃលានរៀលគត់)
  • អតិបរមា ៥.០០០ ដុល្លារ (ប្រាំពាន់ដុល្លារគត់)
  • អតិបរមា ២០០.០០០ បាត (ពីររយពាន់បាតគត់)
កម្មវត្ថុនៃការធានា
  • មរណភាពដោយសារគ្រោះថ្នាក់
  • ពិការភាពទាំងស្រុងជាអចិន្រ្តៃយ៍ដោយគ្រោះថ្នាក់
  • មរណភាពដោយសារជំងឺ
  • ពិការភាពទាំងស្រុងជាអចិន្រ្តៃយ៍ដោយសារជំងឺ
សុពលភាពនៃបណ្ណសន្យារ៉ាប់រង រហូតដល់ ១២ (ដប់ពីរ)ខែ (អាចបន្តបណ្ណសន្យារ៉ាប់រងបាន)